Press

ផុស្ការ ឌីជីថល ដែលជាកុ្រមហ៊ុនឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស សម្ពោធទីស្នាក់ការថ្មី

(ភ្នំពេញ)៖ ក្រុមហ៊ុន ផុស្ការ ឌីជីថល ឯ.ក ដែលជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកទាំងអស់ផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស នៅរសៀលថ្ងៃទី១៧ ខែធ្ន...

Fresh News December 17, 2021 5 min read
ផុស្ការ ឌីជីថល ដែលជាកុ្រមហ៊ុនឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស សម្ពោធទីស្នាក់ការថ្មី

ផុស្ការ ឌីជីថល ដែលជាកុ្រមហ៊ុនឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស សម្ពោធទីស្នាក់ការថ្មី

17-12-2021 18:09

(ភ្នំពេញ)៖ក្រុមហ៊ុន ផុស្ការ ឌីជីថល ឯ.ក ដែលជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីថលក្នុងស្រុកទាំងអស់ផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្ពោធទីស្នាក់ការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតំបន់ អូស៉ីអាយស៉ី អគារ ស៉ី៧ (C7) វិថីវិមានអាហារ ភូមិ គៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមហ៊ុន ផុស្ការ ឌីជីថល បាននិងកំពុងផ្តល់វេទិកាឌីជីថល (Digital Platform) ដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន (School/University Management System) ប្រព័ន្ធបង្រៀនអនឡាញ (Learning Management System) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (Enterprise Resource Planning - ERP) និងសេវាកម្មប្រឹក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ដែលឆ្លើយតបបានយ៉ាងសក្តិសមជាពិសេសក្នុងកំឡុងពេល វិបត្តិដោយសារកូវីដ១៩នេះ។

ក្នុងរយៈកាលនៃវិបត្តិដោយសារកូវីដ១៩នេះ ជាការបង្ហាញឲ្យកាន់តែច្បាស់នូវសារសំខាន់នៃការវិវត្តន៍ នវានុវត្តន៍ និងទំនើបកម្មបច្ចេកវិទ្យា ចំពោះការទ្រទ្រង់អាជីវកម្មគ្រប់ប្រភេទឲ្យអាចរក្សាបាននូវ លំនឹងប្រតិបត្តិការ ក៏ដូចជាការបង្កើនឱកាសធានាបាននូវនិរន្តរភាពអាជីវកម្មរបស់អតិថិជន។ ជាមួយនឹងអគារការិយាល័យថ្មីនេះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពក្នុងការ ផ្តល់សេវាកម្មអោយបានទូលំលាយជាងមុនប្រកបដោយគុណភាព ភាពងាយស្រួល ទំនុកចិត្តខ្ពស់ និងភាពសន្សំសំចៃ។

ឆ្លៀតក្នុងឱកាសនេះដែរ គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ផុស្ការ ឌីជីថល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនជារៀងរហូតមកដល់ពេលនេះ។ ក្រុមហ៊ុននៅតែបន្ត និងលើកកម្ពស់ប្រតិបត្តិនូវជំនឿរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព នវានុវត្តន៍ និងចីរភាពដល់របស់អតិថិជនបន្តទៀត។

សេចក្តីប្រកាសព័ត៌មានរបស់ ផុស្ការ ដដែលបញ្ជាក់បន្ថែមថា«យើងខ្ញុំសូមជូនពរ អតិថិជនទាំងអស់សុវត្ថិភាពពីកូវីដ និងទទួលជោគជ័យនិងមានភាពរីកចំរើនផ្នែកអាជីវកម្មជានិរន្តន៍»៕

Originally published in Fresh News .

Tags #POSCAR Digital