Press

សហព័ន្ធសេវាអប់រំនៅកម្ពុជា និង POSCAR រៀបចំសិក្ខាសាលាស្តីពី កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រុមហ៊ុន POSCAR បានរៀបចំសិក្ខាសាលាស្តីពី «កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា» ក...

Fresh NewsOctober 13, 20211 min read
សហព័ន្ធសេវាអប់រំនៅកម្ពុជា និង POSCAR រៀបចំសិក្ខាសាលាស្តីពី កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា

សហព័ន្ធសេវាអប់រំនៅកម្ពុជា និង POSCAR រៀបចំសិក្ខាសាលាស្តីពី កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា

13-10-2021 15:28

(ភ្នំពេញ)៖សហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រុមហ៊ុន POSCAR បានរៀបចំសិក្ខាសាលាស្តីពី «កាលានុវត្តភាពនៃវិស័យបច្ចេកទេសវិទ្យា និងនវានុវត្តន៍សម្រាប់ការអប់រំនៅកម្ពុជា» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការតភ្ជាប់ឌីជីថល និងស្ទែម (STEM) នៅក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅ ព្រមទាំងផ្សព្វផ្សាយពីការប្រើប្រាស់បច្ចេកទេសវិទ្យាក្នុងការច្នៃប្រឌិតការបង្រៀន-រៀន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា ក៏ដូចជាផ្សព្វផ្សាយពីឱកាសក្នុងការសហការជាដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាជីវកម្មលើវិស័យអប់រំ។

សិក្ខាសាលាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានគោលបំណងដើម្បី៖

១៖យល់ដឹងអំពីការតភ្ជាប់ឌីជីថល និងស្ទែមនៅក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា២៖យល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការច្នៃប្រឌិតការបង្រៀន-រៀន និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា៣៖ទទួលបានឱកាសក្នុងការសហការជាដៃគូ ដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាជីវកម្មលើវិស័យអប់រំ៕

សូមទស្សនាវីដេអូខាងក្រោម៖https://www.facebook.com/wikischool.asia/videos/844234202928583

Originally published in Fresh News.

Tags#POSCAR Digital