Press

ការតភ្ជាប់ដោយជោគជ័យរបស់ប្រព័ន្ធគណនេយ្យ Vithean អនឡាញ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing)

(ភ្នំពេញ)៖ ក្រុមហ៊ុន Poscar Digital Co., Ltd. បានប្រកាសថា ប្រព័ន្ធគណនេយ្យ Vithean (www.vithean.com) បានតភ្ជាប់ដោយជោគជ័យជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកផ្ល...

Fresh News 2 តុលា 2025 4 min read
ការតភ្ជាប់ដោយជោគជ័យរបស់ប្រព័ន្ធគណនេយ្យ Vithean អនឡាញ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing)

ការតភ្ជាប់ដោយជោគជ័យរបស់ប្រព័ន្ធគណនេយ្យ Vithean អនឡាញ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) របស់រាជរដ្ឋាភិបាល

02-10-2025 15:08

(ភ្នំពេញ)៖ក្រុមហ៊ុន Poscar Digital Co., Ltd. បានប្រកាសថា ប្រព័ន្ធគណនេយ្យ Vithean (www.vithean.com) បានតភ្ជាប់ដោយជោគជ័យជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកផ្លូវការរបស់កម្ពុជា (www.e-invoice.gov.kh) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការតភ្ជាប់ដោយជោគជ័យនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជួយសម្រួលប្រតិបត្តិការអាជីវកម្ម របស់ សហគ្រាសធុនតូច និងមធ្យម (SMEs) ទាំងអស់នៅកម្ពុជា ដែលប្រើតាមប្រព័ន្ធឌីជីថល កាន់តែងាយស្រួល កាន់តែអនុលោមតាមបទបញ្ញត្តិ និងមានតម្លាភាពកាន់តែល្អប្រសើរ។

ការតភ្ជាប់ដោយជោគជ័យនេះទៀតសោត បានធ្វើឱ្យ Vithean ក្លាយទៅជាប្រព័ន្ធគណនេយ្យដែលបង្កើតឡើងដោយជនជាតិខ្មែរដំបូងគេ បានភ្ជាប់យ៉ាងពេញលេញជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកផ្លូវការរបស់កម្ពុជា (www.e-invoice.gov.kh)។ អាជីវកម្មដែលប្រើប្រាស់ Vithean នាពេលបច្ចុប្បន្ននេះ អាចចេញគ្រប់គ្រង និងបញ្ជូនវិក្កយបត្រតាមប្រព័ន្ធអេឡិចត្រូនិកបានហើយ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនៃការចេញវិក្កយបត្រតាមប្រព័ន្ធឌីជីថលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថប្រយោជន៍នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) សម្រាប់អាជីវកម្ម៖

*ចំណេញពេលវេលាក្នុងការចេញវិក្កយបត្រ (Timesaving on issuing invoices), ដំណើរការចេញវិក្កយបត្រកាន់តែលឿន និងឆ្លាតវៃ។

*បង្កើនផលិតភាពការងារ (Increased productivity), បង្វែរបន្ទុកការងាររបស់បុគ្គលិកពីការងាររដ្ឋបាលដោយដៃ ទៅជាសកម្មភាពអាជីវកម្មស្នូល។

*បង្កើនតម្លាភាព និងគណនេយ្យភាព (Enhanced transparency & accountability), កសាងទំនុកចិត្តកាន់តែខ្លាំងនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។

*ពង្រឹងអភិបាលកិច្ចឌីជីថល (Strengthened digital governance), រួមចំណែកដល់ភាពជាអ្នកដឹកនាំថ្នាក់ជាតិ និងទាក់ទាញការវិនិយោគ។

*និរន្តរភាពបរិស្ថាន (Environmental sustainability), កាត់បន្ថយការប្រើប្រាស់ក្រដាស និងគាំទ្រដល់ការអនុវត្តអាជីវកម្មបៃតង (Green Business Practices)។

ឧត្តមភាពរបស់ Vithean សម្រាប់ SMEs

អាជីវកម្មគ្រប់ប្រភេទអាចពង្រីកខ្លួនបានដោយភាពងាយស្រួល (Scalable for All Businesses), មិនថាជាអ្នកលក់រាយតូចៗ ឬសហគ្រាសធុនមធ្យមទេ Vithean ផ្តល់នូវភាពងាយស្រួល និងមានទំនុកចិត្តនៅក្នុងសម័យកាលសេដ្ឋកិច្ចទំនើបដែលប្រើប្រព័ន្ធឌីជីថល ។

អត្ថប្រយោជន៍សម្រាប់វិស័យហិរញ្ញវត្ថុ

ការតភា្ជប់រវាងប្រព័ន្ធទាំងពីរ (Vithean និង E-Invoicing system) នេះ មិនត្រឹមតែជួយសម្រួលដល់ SMEs ក្នុងការអនុលោមតាមបញ្ញត្តិច្បាប់ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយៈ Vithean ដែលតភ្ជាប់ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing) នឹងជួយជំរុញប្រសិទ្ធភាពការងារ កាត់បន្ថយកំហុសឆ្គង ឬការក្លែងបន្លំនានា នៅក្នុងអាជីវកម្ម និងអនុវត្តបាននូវគោលការណ៍ល្អៗ តាមស្តង់ដាអន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។

លោក សុខ ពង្សាមេត្រី នាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន Poscar Digital (Vithean) បានថ្លែងថា៖«បេសកកម្មរបស់យើងនៅ Vithean គឺផ្តល់ជូន SMEs ជាមួយនឹងឧបករណ៍ឌីជីថលទំនើបសម្រាប់គ្រប់គ្រងអាជីវកម្ម។ តាមរយៈការតភ្ជាប់ Vithean ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing) យើងកំពុងជួយសម្រួលអាជីវកម្ម មួយផ្នែកលើប្រសិទ្ធភាព និងតម្លាភាពនៃការចេញ និងគ្រប់គ្រងវិក្កយបត្រ។ នេះគឺលើសពីការដំឡើងប្រព័ន្ធ, វាគឺជាជំហានមួយឆ្ពោះទៅរកការត្រៀមរៀបចំសហគ្រាសកម្ពុជាសម្រាប់អនាគតនៃហិរញ្ញវត្ថុឌីជីថល»។

សូមជម្រាបថា Vithean គឺជាប្រព័ន្ធគណនេយ្យអនឡាញ ងាយស្រួលប្រើ មានតម្លៃសមរម្យ និងមានច្រើនភាសា (ភាសាខ្មែរ អង់គ្លេស និងចិន) ដែលត្រូវបានបង្កើតឡើងសម្រាប់ SMEs នៅក្នុងព្រះរាជាណចក្រកម្ពុជា និងក្នុងតំបន់ សម្រាប់កត់ត្រាប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុរបស់ខ្លួន ដោយផ្តល់ជូននូវលក្ខណៈពិសេសដូចជា ការចេញវិក្កយបត្រតាមទម្រង់ដែល SMEs ចង់បាន និងមានលទ្ធភាពភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗទៀត រួមទាំងការតភ្ជាប់ជាមួយប្រព័ន្ធហិរញ្ញវត្ថុឌីជីថលថ្នាក់ជាតិ ដូចលោកអ្នកឃើញស្រាប់ គឺប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing)៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vithean.com

Originally published in Fresh News .

Tags #POSCAR Digital