លក្ខខណ្ឌប្រើប្រាស់
(បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃ ០៧ កក្កដា ២០២២)
ផលិតផល
កម្មវិធីផលិតផលឌីជីថល (Apps) មាន៖ WikiSchool, WikiTV, WikiHRM, BluePinn, Vithean និងកម្មវិធីផ្សេងទៀតរបស់យើងខ្ញុំ (ហៅជារួមថា "កម្មវិធី")។
ការព្រមព្រៀង
តាមរយៈការទាញយក ឬប្រើប្រាស់ "កម្មវិធី" លោកអ្នកយល់ព្រមភ្ជាប់កាតព្វកិច្ចតាម លក្ខខណ្ឌទំាងនេះ។ សូមលោកអ្នកបានអានលក្ខខណ្ឌទំាងនេះ ដោយយកចិត្តទុកដាក់មុនប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនយើងខ្ញុំ។
លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យចម្លង កែប្រែ ឬធ្វើអាជីវកម្មលើផលិតផល ឬលើផ្នែកណាមួយនៃផលិតផល ឬលើពាណិជ្ជសញ្ញារបស់យើងខ្ញុំ តាមមធ្យោបាយណាមួយឡើយ។ លោកអ្នកមិនត្រូវបានអនុញ្ញាតឱ្យដកស្រង់ ឬព្យាយាមដកស្រង់ប្រភពកូដ (source code) នៃផលិតផល ហើយលោកអ្នកក៏មិនត្រូវបានអនុញ្ញាតឱ្យបកប្រែកម្មវិធីនេះទៅជាភាសាផ្សេងទៀត ឬបង្កើតកម្មវិធីផ្សេងដែលបានមកពីកម្មវិធីនេះ។
ការកំហិតអាយុ
លោកអ្នកត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ទើបអាចប្រើប្រាស់ផលិតផលយើងខ្ញុំបាន។ ប្រសិនបើលោកអ្នកមានអាយុតិចជាង ១៨ ឆ្នំា លោកអ្នកត្រូវស្ថិតក្រោមការត្រួតពិនិត្យ ឬត្រូវមានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់លោកអ្នក។
សិទ្ធិដែលត្រូវបានរក្សាទុក
ផលិតផលទាំងអស់ត្រូវបានការពារដោយពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ និងច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀត។ យើងផ្តល់អោយលោកអ្នកតែសិទ្ធិក្នុងការប្រើប្រាស់កម្មវិធីតែប៉ុណ្ណោះ ហើយយើងខ្ញុំរក្សាទុកសិទ្ធិផ្សេងទៀតទាំងអស់នៅក្នុងផលិតផល។
សុវត្ថិភាព
ការរក្សាព័ត៌មានចូលក្នុងកម្មវិធី (Login Details) របស់លោកអ្នក ឱ្យមានសុវត្ថិភាពគឺមានសារៈសំខាន់ ដូចេ្នះលោកអ្នកមិនគប្បីអនុញ្ញាតឱ្យអ្នកផ្សេងប្រើប្រាស់ ព័ត៌មានចូលក្នុងកម្មវិធី (Login Details) របស់លោកអ្នកឡើយ។
កម្មវិធី (APPS) និងផលិតផល និងសេវារបស់តតិយជន
ផលិតផលរបស់កុ្រមហ៊ុនយើងខ្ញុំអាចប្រើប្រាស់សេវារបស់តតិយជន ដែលពួកគេអាចមានលក្ខណៈប្រើប្រាស់ និងគោលការណ៍ចំពោះសិទ្ធិឯកជនដោយឡែកពីក្រុមហ៊ុនយើងខ្ញុំ ហើយលក្ខខណ្ឌប្រើប្រាស់ និងគោលការណ៍ទាំងនោះ នឹងអនុវត្តចំពោះលោកអ្នក។
ការបដិសេធមិនទទួលខុសត្រូវ
លោកអ្នកគួរជ្រាបថា យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះបញ្ហាមួយចំនួន។ មុខងារមួយចំនួននៃផលិតផលទាមទារអោយមានអ៊ិនធឺណិត។ ការតភ្ជាប់អ៊ិនធឺណិតអាចជា Wi-Fi ឬផ្តល់ឱ្យដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក ប៉ុន្តែយើងខ្ញុំមិនទទួលខុសត្រូវចំពោះកម្មវិធីដែលមិនដំណើរការពេញលេញ ប្រសិនបើលោកអ្នកមិនមាន Wi-Fi ឬលោកអ្នកមិនមានទិន្នន័យអ៊ិនធឺណិតសម្រាប់ប្រើប្រាស់។