Press
ការចូលរួមរបស់ Wiki School ជាមួយក្រសួងអប់រំ ផ្ដល់មធ្យោបាយគាំទ្របង្រៀនពីចម្ងាយ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩
(ភ្នំពេញ)៖ ក្រុមហ៊ុន Poscar ជាក្រុមហ៊ុនមានឯកទេស ក្នុងការបង្កើតកម្មវិធីគ្រប់គ្រងសាលាតាមប្រព័ន្ធឌីជីថល ដែលមានឈ្មោះថា «Wiki School»។ បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្...
ការចូលរួមរបស់ Wiki School ជាមួយក្រសួងអប់រំ ផ្ដល់មធ្យោបាយគាំទ្របង្រៀនពីចម្ងាយ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ (Video inside)
14-04-2020 13:57
(ភ្នំពេញ)៖ក្រុមហ៊ុន Poscar ជាក្រុមហ៊ុនមានឯកទេស ក្នុងការបង្កើតកម្មវិធីគ្រប់គ្រងសាលាតាមប្រព័ន្ធឌីជីថល ដែលមានឈ្មោះថា «Wiki School»។
បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល Wiki School កំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅសលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ សាលាភូមិន្ទរដ្ឋបាល និងសាលារៀនឯកជនមួយចំនួនទៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នេះ នៅគ្រាដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩នេះ Wiki School កំពុងតែដើរតួនាទីយ៉ាងសំខាន់មួយ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់មធ្យោបាយគាំទ្រការបង្រៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក។
ថ្លែងក្នុងកិច្ចសម្ភាស «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន Poscar បានបញ្ជាក់ឲ្យដឹងថា «ក្នុងបរិបទនៃជំងឺកូវីដ១៩ ក្រុមហ៊ុន Poscar បានចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំ ដោយបានបង្កើតមាតិកាអប់រំថ្នាក់ទី៩ គឺជាការផលិតវីដេអូមេរៀន ៦មុខដូចជា៖ រូបវិទ្យា, គីមីវិទ្យា, គណិតវិទ្យា, ជីវវិទ្យា, ប្រវត្តិវិទ្យា និងភាសាខ្មែរ ដោយក្រុមហ៊ុនបានចាប់ផ្ដើមតាំងពីសប្ដាហ៍ទី២នៃខែមីនា ឆ្នាំ២០២០មក ដើម្បីចូលរួមការផ្ដល់មេរៀនជាប្រព័ន្ធ ការសិក្សាពីចំងាយរបស់ក្រសួង។ ក្រៅពីការផលិតជាវីដេអូមេរៀន ក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការទទួលចាកផ្សាយវីដេអូមេរៀនគ្រប់ថ្នាក់ទាំងអស់ នៅលើទូរទូស្សន៍ឌីជីថល Wiki TV»។
លោកបន្តថា ទូរទូស្សន៍ Wiki TV បានទទួលការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីចាក់ផ្សាយវីដេអូអប់រំ។ ក្រុមការងារបង្កើតទូរទូស្សន៍នេះឡើង និងប្រើប្រាស់ជាផ្លូវការ តាមរយៈទូរស័ព្ទដៃ IOS និង Android និងនៅលើ Smart TV ផងដែរ។
លោក ងន់ ម័រ បានបញ្ជាក់ថា ចំពោះការចូលរួមមួយក្រសួងអប់រំ ក្រុមហ៊ុនជាបឋមធ្វើការជួយតែថ្នាក់ដែលត្រូវប្រឡង គឺមានថ្នាក់ទី៩ ដែលត្រូវប្រឡងសញ្ញាបត្រធម្យមបឋមភូមិ និងថ្នាក់ទី១២ សញ្ញាបត្រមធ្យមសិក្សាតិយភូមិ ប៉ុន្ដែមកដល់ពេលនេះក្រសួង បានខិតខំ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ចំពោះបឋមសិក្សា និងពីថ្នាក់ទី៧, ថ្នាក់ទី៨, ថ្នាក់ទី១០ និងថ្នាក់ទី១១ ឲ្យបានគ្រប់ថ្នាក់តែម្ដង។
លោកបន្តថា ក្រុមហ៊ុន Poscar បានបង្កើតប៊ូតុងបន្ទាន់មួយ ការសិក្សាតាមប្រព័ន្ធ Mobile App ដោយសិស្សទាំងអស់អាច Download កម្មវិធី Wiki School និងចុះឈ្មោះដោយមិនគិតថ្លៃ អាចរើសពីថ្នាក់ទី១-១២ ដោយភ្ជាប់ជាមួយកាលវិភាគ និងវីដេអូប្រចាំថ្ងៃ ដើម្បីឲ្យសិស្សានុសិស្សរៀនសូត្រ។
ជាមួយគ្នានឹងការ ក្រុមហ៊ុន Poscar សព្វថ្ងៃនេះបានកំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយ ដល់ថ្នាក់ឧត្តមសិក្សាថែមទៀត៕
Originally published in Fresh News .
More press coverage
អ្នកផ្តល់ដំណោះស្រាយឌីជីថលជាច្រើននឹងចូលរួមដាក់តាំងសេវា/ផលិតផលឌីជីថលរបស់ខ្លួនដើម្បីឱ្យលោកអ្នកសាកល្បងប្រើប្រាស់!
ពិធីបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ