Press

រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ផុស្ការ ដែលចូលរួមជំរុញការអប់រំ ជាពិសេសបំប្លែងពីការជួបវិបត្តិកូវីដ១៩ ទៅជាឱកាសសម្រាប់ជំរុញការអបរំបែបឌីជីថល (Video inside)

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ក្នុងការជំរុញការអប់រំបែបឌីជី...

Fresh News 21 កុម្ភៈ 2022 3 min read
រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ផុស្ការ ដែលចូលរួមជំរុញការអប់រំ ជាពិសេសបំប្លែងពីការជួបវិបត្តិកូវីដ១៩ ទៅជាឱកាសសម្រាប់ជំរុញការអបរំបែបឌីជីថល (Video inside)

រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ផុស្ការ ដែលចូលរួមជំរុញការអប់រំ ជាពិសេសបំប្លែងពីការជួបវិបត្តិកូវីដ១៩ ទៅជាឱកាសសម្រាប់ជំរុញការអបរំបែបឌីជីថល (Video inside)

21-02-2022 15:25

(ភ្នំពេញ)៖បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ក្នុងការជំរុញការអប់រំបែបឌីជីថល ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាពិសេសបានបំប្លែងពីការជួបវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ជំរុញការអបរំបែបឌីជីថល។

ការវាយតម្លៃរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងសន្និបាតបូកសរុបប្រចាំឆ្នាំ២០២១ និង សន្និសីទអប់រំស្តីពី «ផ្នត់គំនិត និង វិធីសាស្ត្របង្រៀនក្នុងគន្លងថ្មី» នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ លោក ហង់ជួន ណារ៉ុន ក៏បានបង្ហាញការទទួលស្គាល់ចំពោះសាលារដ្ឋ និងសាលាឯកជន ក្នុងការជួយជំរុញដល់វិស័យអប់រំនៅកម្ពុជា លើការបង្កើតប្រព័ន្ធគ្រប់គ្រងការសិក្សា និងប្រព័ន្ធគ្រប់គ្រងសាលារៀនផងដែរ។

លោក ងន់ ម័រ ស្ថាបនិក ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក បានចូលរួមចែករំលែកបទពិសោធន៍បច្ចេកវិទ្យាសម្រាប់ការអប់រំ និងគន្លឹះនៃការរៀបចំសាលារៀនឌីជីធលឲ្យបានជោគជ័យ ជាមួយថ្នាក់ដឹកនាំក្រសួង និងវាគ្មិនដែលមានបទពិសោធន៍ច្រើនរូបទៀត ដើម្បីចូលរួមលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

លោកក៏បានកោតសរសើរដល់សហគមន៍វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ដែលតែងតែមានគំនិតនវានុវត្តន៍សម្រាប់ការគ្រប់គ្រងរដ្ឋបាលសាលារៀន ជាពិសេសការជូនព័ត៌មានដល់អ្នកអាណាព្យាបាលតាមប្រព័ន្ធឌីជីថល ក្រោយពីលោកនិងក្រុមការងារបានធ្វើទស្សនកិច្ច នៅវិទ្យាល័យពេជ្រចិន្ដា លើវឌ្ឍនភាពការប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល Wiki School។

សូមជម្រាបថា ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីធលក្នុងស្រុកទាំងអស់ផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស បានសម្ពោធទីស្នាក់ការថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតំបន់ អូស៉ីអាយស៉ី អគារ ស៉ី៧ (C7) វិថីវិមានអាហារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមហ៊ុន ផុស្ការ ឌីជីធល បាននឹងកំពុងផ្តល់វេទិការឌីជីថល (Digital Platform) ដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន (School/University Management System) ប្រព័ន្ធបង្រៀនអនឡាញ (Learning Management System) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (Enterprise Resource Planning - ERP) និងសេវាកម្មប្រឹក្សា នឹងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ដែលឆ្លើយតបបានយ៉ាងសក្តិសមជាពិសេសក្នុងកំឡុងពេល វិបត្តិដោយសារកូវីដនេះ៕

Originally published in Fresh News .

Tags #POSCAR Digital