Press

គ្រូ បុគ្គលិក និងនិស្សិតវិទ្យាស្ថានជាតិអប់រំ ១៣៥០នាក់ ទទួលបានចំណេះដឹង ស្តីពីការប្រើប្រាស់ប្រព័ន្ធ Wiki School សម្រាប់ការៀន និងបង្រៀន

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ សហការជាមួយ ក្រុមហ៊ុន ផុស្ការ ឌីជីធល បាននិងកំពុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធ Wiki School សម្រាប់ការៀន និងបង្រ...

Fresh News 22 មិថុនា 2022 3 min read
គ្រូ បុគ្គលិក និងនិស្សិតវិទ្យាស្ថានជាតិអប់រំ ១៣៥០នាក់ ទទួលបានចំណេះដឹង ស្តីពីការប្រើប្រាស់ប្រព័ន្ធ Wiki School សម្រាប់ការៀន និងបង្រៀន

គ្រូ បុគ្គលិក និងនិស្សិតវិទ្យាស្ថានជាតិអប់រំ ១៣៥០នាក់ ទទួលបានចំណេះដឹង ស្តីពីការប្រើប្រាស់ប្រព័ន្ធ Wiki School សម្រាប់ការៀន និងបង្រៀន

22-06-2022 17:28

(ភ្នំពេញ)៖វិទ្យាស្ថានជាតិអប់រំ សហការជាមួយ ក្រុមហ៊ុន ផុស្ការ ឌីជីធល បាននិងកំពុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី«ការប្រើប្រាស់ប្រព័ន្ធ Wiki School សម្រាប់ការៀន និងបង្រៀន»ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ។

ពិធីបើកវគ្គបណ្តុះបណ្តាល បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងមានការចូលរួមពីលោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន ផុស្ការ ឌីជីថល។

កម្មវិធីនេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីផ្ដល់ជូននូវចំណេះដឹងមូលដ្ឋាន ស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រង់សាលារៀន Wiki School សម្រាប់គ្រូ បុគ្គលិក និង និស្សិត ដែលមានរយៈពេល ៣ថ្ងៃនេះ គឺកម្មវិធីថ្ងៃទី១ បណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូ ចំនួន ១៥០ នាក់ ហើយកម្មវិធីថ្ងៃទី២ និងថ្ងៃទី៣ បណ្ដុះបណ្ដាលគរុនិស្សិត ចំនួន ១២០០ នាក់។

ក្នុងមតិសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាល លោកបណ្ឌិត ឌី ខាំបូលី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ផុស្ការ ឌីជីធល ដែលបានផ្ដល់ការបំពាក់ប្រព័ន្ធ wiki school ដោយឥតគិតថ្លៃរយៈពេល ៧ឆ្នាំ។ លោកបានបន្ថែមទៀតថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺជួយបានច្រើន ជួយសន្សំពេលវេលាក្នុងការអភិវឌ្ឍ កាត់បន្ថយពេលវេលា កាត់បន្ថយធនធាន។

លោក ងន់ ម័រ បានឲ្យដឹងថា បើគ្មានឱកាសមករៀននៅ វិទ្យាស្ថានជាតិអប់រំ លោកជឿថានឹងមិនអ្វីដែលបានបង្កើតឡើងក្នុងប្រព័ន្ធ ពីជាលក្ខណៈបែបប្រពៃណី មកជាបែបទំនើបនេះឡើយ។ លោកបានបន្ថែមទៀតថា ហេតុអ្វីត្រូវតែធ្វើទៅជាឌីជីថល គោលនយោបានទាក់ទងនឹងសេដ្ឋកិច្ច និងសង្គមឌីជីថល ត្រូវការរើសគ្រូទៅប្រកួតនៅក្រៅប្រទេស ទៅរៀនក្រៅប្រទេស ឬក៏តម្រូវការសាលាឯកជនមួយចំនួន ត្រូវការគណៈគ្រប់គ្រងសាលា ជាគ្រូក្រៅម៉ោង ជាគ្រូបទេស បើសិនជាអត់ឌីជីថលទេគេពិបាកនឹងទទួល។

លោក ងន់ ម័រ បានបន្តថា ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក បានចូលរួមចែករំលែកបទពិសោធន៍បច្ចេកវិទ្យាសម្រាប់ការអប់រំ និងគន្លឹះនៃការរៀបចំសាលារៀនឌីជីធលឲ្យបានជោគជ័យ ជាមួយថ្នាក់ដឹកនាំក្រសួង និងវាគ្មិនដែលមានបទពិសោធន៍ច្រើនរូបទៀត ដើម្បីចូលរួមលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីធលក្នុងស្រុកទាំងអស់ផ្នែកប្រព័ន្ធអប់រំ និងគ្រប់គ្រងសហគ្រាស ដែលមានទីតាំងនៅតំបន់ អូស៉ីអាយស៉ី អគារ ស៉ី៧ (C7) វិថីវិមានអាហារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Originally published in Fresh News .

Tags #POSCAR Digital